យុទ្ធនាការណ៍ World Cup មុនមកកាន់ប្រទេសរុស្ស៊ី លោក Gareth Southgate បានដឹកនាំជម្រើសជាតិអង់គ្លេសមិនដែលស្គាល់ពាក្យបរាជ័យ ដែលកីឡាកររបស់ក្រុមតោកំណាចភាគច្រើនជាយុវជនវ័យក្មេង។
រូបភាពផ្តល់ដោយ AFP
ប្រសិនបើយកឈ្នះទុយណេស៊ីរាត្រីនេះ អង់គ្លេសអាចមានឱកាសកាន់តែខ្ពស់ដើម្បីឆ្លងផុតវគ្គជម្រុះតាមពូលដើម្បីលុបលាងភាពអាម៉ាសកាលពី៤ឆ្នាំមុន នៅពេលដែលអង់គ្លេសបានត្រឹម១ពិន្ទុក្នុងព្រឹត្តិការណ៍ World Cup ២០១៤ ដោយស្មើ កូស្តារីកា ចាញ់អ៊ុយរុយហ្គាយ និង អ៉ីតាលី។ ឆ្នាំ២០១៨នេះ អង់គ្លេសស្ថិតនៅពូល G ដែលជាពូលធូរស្រាល ដោយមានជម្រើសជាតិ ប៉ាណាម៉ា និង ប្រទេស ទុយណេស៊ី លើកលែងតែក្រុមខ្លាំង បែលហ្ស៊ិក ចេញ។
លោក Southgate មិនជ្រើសយកអ្នកចាំទីមានបទពិសោធច្រើន Joe Hart ឡើយ ប៉ុន្តែបានផ្តល់ទំនុកចិត្តដល់អ្នកចាំទីវ័យក្មេង Butland, Pickford និង Pope ដែលសុទ្ធតែមានអាយុក្រោម ២៦ ឆ្នាំទាំងអស់។
រូបភាពផ្តល់ដោយ AFP
គ្រូបង្វឹកអង់គ្លេសរូបនេះ បានជ្រើសយកយុវជនក្មេងៗរបស់ Tottenham និង Manchester City ដូចជា Kyle Walker, Dele Alli, John Stones, Raheem Sterling និង Fabian Delph ជាដើម។
កីឡាករ Alex Oxlade-Chamberlain និង Adam Lallana បានខកខានការប្រកួតដោយសារតែបញ្ហារបួសខណៈ Trent Alexander-Arnold នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
ជម្រើសដំបូងសម្រាប់លោក Southgate មានដូចជា៖ Pickford, Trippier, Walker, Stones, Maguire, Rose, Lingard, Henderson, Alli, Sterling, និង Kane៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……
ប្រភព៖ Goal ប្រែសម្រួល៖ សុខ លាងហ៊ត.Sabay
More - https://ift.tt/2JUhd9O
0 Yorumlar